ព័ត៌មានថ្មីៗ

អបអរសាទរជូនចំពោះ ឧកញ៉ា ហេង សិទ្ធី ក្នុងឱកាស ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា “អ្នកឧកញ៉ា”

កាលបរិច្ឆេត: 01/20/2021

អបអរសាទរជូនចំពោះ ឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ារីថាម គ្រុប និងជាប្រធានក្រុមបឹ្រក្សាភិបាលនៃធនាគារឯកទេស ម៉ារីថាម ក្នុងឱកាស ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា “អ្នកឧកញ៉ា”។
អ្នកឧកញ៉ា ហេង សិទ្ធី កន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរសធម៌នានាយ៉ាងច្រើន ក៏ដូចជាការចូលរួមឧបត្ថមកាកបាទក្រហម មូលនិធិគន្ធបុប្ផា ការសាងសង់ព្រះវិហារ និងបានចូលរួមជួយឧបត្ថម្ភយុទ្ធនាការទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ចំនួន១លានដុល្លារ។ការផ្តល់គោរមងារជូនអ្នកឧកញ៉ា ហេង សិទ្ធី ពិតជាស័ក្តិសមទទួលបាននូវ គោរមងារដ៏ខ្ពង់ខ្ពស់នេះជាមួយសកម្មភាព ដ៏ប្រពៃក្នុងកិច្ចការជួយសង្គមរបស់ អ្នកឧកញ៉ា។ យើងខ្ញុំ ទាំងអស់គ្នាសូមជូនពរ អ្នកឧកញ៉ា ជួបតែសុភមង្គល វិបុលសុខ និងជោគជ័យក្នុងមុខជំនួញជានិច្ចនិរន្តរ៍។
គោរពដ៏ខ្ពង់ខ្ពស់ពី គណៈគ្រប់គ្រង និងបុគ្គលិក ធនាគារឯកទេស ម៉ារីថាម ម.ក